យើងជានរណា?

ប៊ី.អាយ.ស៊ី. ម៉ាឃីត គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ​ ដែលផ្តល់អោយលោកអ្នកនូវលទ្ធភាពចូលទៅកាន់ទីផ្សារ​រូបិយប័ណ្ណអន្តរជាតិ លោហៈធាតុមានតម្លៃ និងវត្ថុធាតុដើម តាមរយៈប្រព័ន្ធជូញដូរ MT4។ សេវាកម្ម និងមធ្យោបាយជូញដូរជាច្រើនត្រូវបានបើកស្វាគមន៍ដល់លោកអ្នកដែលចង់បើកជាស្ថាប័នបន្ត និងវិនិយោគ។

​ គោលការណ៍របស់យើងគឺ​ផ្តល់​នូវលក្ខខណ្ឌជួញដូរដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន ដល់អតិថិជន​ និងអនុញ្ញាតអោយទាំងអ្នកជួញដូរធម្មតា  ជាមួយអ្នកផ្គត់ផ្គង់ជាអន្តរធនាគាររបស់យើង។ ប៊ី.អាយ.ស៊ី. ម៉ាឃីត គឺកំពុងធ្វើខ្លួនអោយក្លាយជាឈ្មួញជើងសាររូបិយប័ណ្ណអន្តរជាតិដែលជាជម្រើសរបស់អ្នកជួញដូរជុំវិញពិភពលោក ជាមួយនឹងសុវត្ថិភាពកាន់តែប្រសើរ ជាងការជូញដូរជាមួយ​ក្រុមហ៊ុនឈ្មួញជើងសារទូទៅ។

អ្វីដែលយើងផ្តល់ឲ្យ

ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្តល់ជូននៅប្រភេទគណនី​ និងកម្មវិធីជួញដូរជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់​អតិថិជន​ទាំងជាស្ថាប័ន និងឯកជន។ ដើម្បីជូញដូររូបិយប័ណ្ណអន្តរជាតិ និងលោហធាតុមានតម្លៃតាមប្រព័ន្ធ​អនឡាញ។ ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្តល់នូវជម្រើសគណនីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអតិថិជនអាចជ្រើស​រើស ដើម្បីរីករាយជាមួយបទពិសោធន៍ជួញដូរតាមតម្រូវការ ដែលត្រូវជាមួយការចង់បានរបស់​លោកអ្នកតែម្តង។ ភ្ជាប់ជាមួយនឹងលក្ខខណ្ឌជួញដូរដ៏ប្រសើរ​ និងការប្រតិបត្តិការយ៉ាងរហ័សនោះ ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្តល់នូវរាល់ឧបករណ៍ និងសេវាកម្មនានា ដល់អតិថិជនគ្រប់កម្រិត អោយពួកគេបានដឹងពី​មហិច្ឆតានៃការជួញដូររបស់ពួកគេ។

បេសកកម្ម និងចក្ខុវិស័យ

បេសកកម្មរបស់យើងគឺ ការផ្តល់នូវការជួញដូរប្រកបដោយកម្រិតវិជ្ជាជីវៈដល់អ្នកជួញដូរ Forex នៅលើបណ្ដាញអ៊ីនធឺណែត។ យើងផ្តោតសំខាន់លើបទពិសោធប្រតិបត្តិដ៏លឿន និងការជួញដូរដែលមានតម្លៃទាប។ ប៊ី.អាយ.ស៊ី. ម៉ាឃីត សូមស្វាគមន៍ចំពោះរចនាសម្ព័ន្ធជួញដូរទាំងអស់ហើយអនុវត្តទំហំគណនីអប្បបរមារហូតដល់ 100 ដុល្លារ។

ប៊ី.អាយ.ស៊ី. ម៉ាឃីត គឺកំពុងបន្តនូវការវិវត្តន៍ជាលំដាប់នៃការជួញដូររូបិយប័ណ្ណអន្តរជាតិនៅកម្ពុជា និងជួយដល់វិស័យនេះអោយមានភាពកាន់តែងាយស្រួលដល់អ្នកវិនិយោគនានា។ យើងមានគោលដៅធ្វើអោយអ្នកជួញដូរទាំងអស់ទទួលបាននូវ​សេវាកម្មកាន់តែប្រសើរឡើង គម្លាតថ្លៃកាន់តែទាប និងល្បឿនប្រតិបត្តិការកាន់តែរហ័ស ជាអ្វីដែលយើង​ប្តេជ្ញាយ៉ាងមុតមាំ ហើយកំពុងតែធ្វើវា។ ចក្ខុវិស័យរបស់យើង​គឺដើម្បីកា្លយទៅជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយនៅកម្ពុជាលើការជួញដូររូបិយប័ណ្ណអន្តរជាតិតាមប្រព័ន្ធអ៊ីនធើណេត។