ការ​ដោះស្រាយ​វិវាទ

នៅ ប៊ី.អាយ.ស៊ី. ម៉ាឃីត យើង​មាន​បំណង​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់ ដល់​អតិថិជន​ទាំង​អស់​របស់​យើង​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​យើង​ទទួល​ស្គាល់​ថា​យើង​មិន​តែងតែ​អាច​បំពេញ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​បាន​ទេ​។

ប្រសិន​បើ​អ្នក​ចង់​លើក​ឡើង​នូវ​បណ្តឹង​អំពី​ផ្នែក​ណា​មួយ​ នៃ​សេវាកម្ម​ដែល​ផ្តល់​ដោយ​ ប៊ី.អាយ.ស៊ី. ម៉ាឃីត សូម​ទំនាក់​ទំនង​មក​កាន់​ផ្នែក​បម្រើ​សេវាអតិថិជន​តាម​រយៈ​លេខ (៨៥៥) ០២៣ ៩៦៦ ៦៦៩ ។ ឬ​អ៊ីមែល​មក​យើង​តាម​រយៈ  support@bicfx.com

យើង​បាន​បង្កើត​គោល​នយោបាយ​ដោះ​ស្រាយ​វិវាទ​ផ្ទៃ​ក្នុង​ ដើម្បី​ធានា​ថា​បណ្តឹង​របស់​អ្នក​ត្រូវ​បាន​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ដោយ​មនុស្សដែលមានជំនាញ។ យើង​នឹង​ព្យា​យាម​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​របស់​អ្នក​ក្នុង​រយៈ​ពេល ៧ ថ្ងៃ ឬ​ក្នុង​រយៈ​ពេល​បន្ត​ទៀត​ដែល​អាច​ត្រូវ​បាន​ទាម​ទារ​ដោយ​ហេតុផល​នៃ​បណ្តឹង​។

ដើម្បី​ជួយ​យើង​ក្នុង​ការ​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​បណ្តឹង​របស់​អ្នក​ឱ្យ​បាន​លឿន​បំផុត និង​ដោយ​មាន​ការ​រអាក់​រអួល​អប្បបរមាដល់​អ្នក សូម​ប្រាកដ​ថា​អ្នក​បាន​ផ្តល់​ព័ត៌មាន​ឱ្យ​យើង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​រួម​ទាំង​៖

១.​​ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានរបស់អ្នក

២. លេខគណនីជួញដូរ និងលេខបញ្ជាទិញរបស់អ្នក

៣. ការពិពណ៌នាយ៉ាងច្បាស់អំពីបណ្តឹងរបស់អ្នក

៤. ព័ត៌មានលម្អិតអំពីអ្វីដែលអ្នកចង់ឱ្យយើងធ្វើដើម្បីធ្វើឱ្យវាត្រឹមត្រូវ

៥. ថតចម្លងឯកសារពាក់ព័ន្ធណាមួយដូចជា អក្សរ រូបថត អេក្រង់របាយការណ៍ពាណិជ្ជកម្ម។ ល។

៦. លេខទូរស័ព្ទពេលថ្ងៃ ដែលយើងអាចទាក់ទងអ្នកបាន

ប្រសិនបើ​ ផ្នែកបម្រើ​សេវា​អតិថិជន​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​ អ្នក​អាច​បញ្ជូន​​ករណី​របស់​អ្នក​ទៅ​កាន់​នាយកដ្ឋាន​អនុលោមភាព​របស់​យើង​។ សូម​កំណត់​ពាក្យ​បណ្តឹង​របស់​អ្នក​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​៖

ប៊ី. អាយ.ស៊ី. ម៉ាឃីត ឯ.ក  – នាយកដ្ឋានអនុលោមតាមច្បាប់។

ជាន់ទី២ អគារ​ធនាគារ ប៊ី. អាយ.ស៊ី​ លេខ៤៦២ មហាវិថីព្រះមុនីវង្ស ភ្នំពេញ ប្រទេសកម្ពុជា។

អ៊ីមែល៖ compliance@bicmarkets.com.kh

នាយកដ្ឋានអនុលោមតាមច្បាប់របស់យើងនឹង៖

១. ផ្ញើ​ការ​ទទួល​ស្គាល់​ជា​លាយ​លក្ខណ៍​អក្សរ​ឱ្យ​អ្នក

២. អនុវត្ត​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ពាក្យ​បណ្តឹង​ដោយ​មិន​លំអៀង

៣. ចេញ​នូវ​ការ​ឆ្លើយ​តប​ចុង​ក្រោយ​ក្នុង​រយៈ​ពេល​ ៤៥ ថ្ងៃ បន្ទាប់​ពី​កាល​បរិច្ឆេទ​បណ្តឹង​តវ៉ា​ដែល​កំណត់​ពី​ទស្សនៈ​របស់​យើង និង​ជម្រើស​របស់​អ្នក